លេវី‌វិន័យ 18:9-15 KHSV

9 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​ជា​បង‌ប្អូន​ឪពុក​តែ​មួយ ឬ​បង‌ប្អូន​រួម​ផ្ទៃ​ជា​មួយ​អ្នក​ក្ដី ទោះ​បី​ជា​កូន​មាន​ខាន់‌ស្លា ឬ​ឥត​ខាន់‌ស្លា​ក្ដី។

10 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​នោះ​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្ដី ព្រោះ​ធ្វើ​ដូច្នេះ អ្នក​បន្ថោក​ខ្លួន។

11 មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ នាង​ជា​ប្អូន​ស្រី​របស់​អ្នក។

12 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ឪពុក​អ្នក។

13 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ម្ដាយ​អ្នក។

14 មិន​ត្រូវ​បន្ថោក​បង​ប្រុស ឬ​ប្អូន​ប្រុស​របស់​ឪពុក​អ្នក ដោយ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឡើយ ព្រោះ​នាង​ត្រូវ​ជា​ម្ដាយ​មីង​របស់​អ្នក។

15 មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​អ្នក​ឡើយ ព្រោះ​នាង​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក ដូច្នេះ កុំ​រួមរ័ក​ជា​មួយ​នាង​ឲ្យ​សោះ។