1 ខ្ញុំនឹងឡើងទៅយាមល្បាតខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉មចង់ដឹងថា តើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំយ៉ាងណាតើព្រះអង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំយ៉ាងណាខ្លះ។
2 ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖«ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះចូរចារទុកនៅលើបន្ទះថ្មដើម្បីឲ្យគេស្រួលអាន។
3 និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាងនៅគ្រាដែលបានកំណត់ទុកគឺនឹងមានព្រឹត្តិការណ៍កើតឡើងស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះឥតខុសត្រង់ណាឡើយ។ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំដ្បិតព្រឹត្តិការណ៍ពិតជាកើតមានជាក់ជាមិនខាន។
4 មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាសរីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ។
5 ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្តមនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេគេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្តគេវាយលុកប្រជាជាតិទាំងអស់ហើយប្រមូលជាតិសាសន៍ទាំងអស់ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។
6 ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កាប្រមាថមាក់ងាយពួកគេ ដោយពោលថា:អ្នកមុខជាត្រូវវេទនាពុំខានព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃយកមកធ្វើជាទ្រព្យរបស់ខ្លួន!តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត?អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
7 ម្ចាស់បំណុលនឹងក្រោកឡើងច្របាច់-កអ្នកព្រមទាំងអង្រួនអ្នកពួកគេក៏នឹងរឹបអូសយកទ្រព្យរបស់អ្នកដូចអ្នកបានប្រព្រឹត្តចំពោះជនដទៃដែរ។
8 អ្នកបានប្លន់រឹបអូសយកទ្រព្យសម្បត្តិពីប្រជាជាតិជាច្រើនយ៉ាងណាជាតិសាសន៍ឯទៀតៗក៏នឹងប្លន់រឹបអូសយកទ្រព្យសម្បត្តិពីអ្នកយ៉ាងនោះដែរព្រោះអ្នកបានបង្ហូរឈាមមនុស្សហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះប្រជាជនទាំងអស់ដែលរស់នៅស្រុកនិងក្រុងនានា។
9 អ្នកមុខជាត្រូវវេទនាពុំខាន!ព្រោះអ្នករកទ្រព្យបានដោយទុច្ចរិតដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួនក្លាយទៅជាអ្នកមានហើយសង់ផ្ទះរបស់ខ្លួនយ៉ាងខ្ពស់ដោយចង់គេចផុតពីមហន្តរាយ។
10 គម្រោងការរបស់អ្នកនឹងនាំឲ្យក្រុមគ្រួសាររបស់អ្នកត្រូវអាម៉ាស់។ដោយអ្នកកម្ទេចជាតិសាសន៍ជាច្រើនដូច្នេះអ្នកនឹងធ្វើឲ្យជីវិតរបស់ខ្លួនត្រូវវិនាស។
11 សូម្បីតែថ្មកំពែងក្រុងក៏ចោទប្រកាន់អ្នកដែរហើយឈើធ្នឹមស្រែកបន្ទរ យល់ស្រប។
12 អ្នកមុខជាត្រូវវេទនាពុំខាន!ព្រោះអ្នកបានសង់ទីក្រុងដោយបង្ហូរឈាម និងប្រព្រឹត្តបទឧក្រិដ្ឋ។
13 ព្រះអម្ចាស់នៃពិភពទាំងមូលធ្វើឲ្យស្នាដៃរបស់ជាតិសាសន៍នានារលាយក្នុងភ្លើងហើយឲ្យកិច្ចការដែលមហាជនទាំងឡាយប្រឹងប្រែងធ្វើត្រូវរលាយសូន្យ។
14 សមុទ្រពោរពេញដោយទឹកយ៉ាងណានៅផែនដី ក៏មានសុទ្ធតែមនុស្សស្គាល់សិរីរុងរឿងរបស់ព្រះអម្ចាស់យ៉ាងនោះដែរ។
15 អ្នកមុខជាត្រូវវេទនាពុំខាន!ព្រោះអ្នកបង្អកស្រាដែលប្រៀបបាននឹងពិសពុលឲ្យអ្នកដទៃផឹកស្រវឹងដើម្បីមើលកេរខ្មាសរបស់គេ!
16 អ្នកមិនទទួលកិត្តិយសទេផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំងចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាសដែលមិនកាត់ស្បែកឲ្យគេឃើញទៅ! ព្រះអម្ចាស់នឹងបែរទៅដាក់ទោសអ្នកដោយឫទ្ធិបារមីរបស់ព្រះអង្គភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជាភាពអាម៉ាស់វិញ!
17 អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។អ្នកបានសម្លាប់រង្គាលហ្វូងសត្វដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច!អ្នកបានបង្ហូរឈាមមនុស្សហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះប្រជាជនទាំងអស់ដែលរស់នៅស្រុកនិងក្រុងនានា។
18 តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី?គេប្រើរូបដែលធ្វើពីលង្ហិនដើម្បីប្រៀនប្រដៅបោកប្រាស់។ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើព្រះក្លែងក្លាយ មិនចេះនិយាយស្ដីជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ?
19 អ្នកមុខជាត្រូវវេទនាពុំខាន!ព្រោះអ្នកពោលទៅកាន់រូបឈើថា“សូមក្រោកឡើង” ហើយពោលទៅកាន់ថ្មដែលមិនចេះនិយាយថា “សូមតើនឡើង!”។តើថ្មនោះបង្រៀនកើតឬ?រូបទាំងនោះស្រោបមាស និងប្រាក់មែនតែសុទ្ធសឹងជារូបដែលគ្មានវិញ្ញាណ។
20 ផ្ទុយទៅវិញ ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!