ហាបា‌គូក 2 KHSV

ការ​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេ

1 ខ្ញុំ​នឹង​ឡើង​ទៅ​យាម‌ល្បាតខ្ញុំ​នឹង​ទន្ទឹង​រង់‌ចាំ​នៅ​លើ​ប៉មចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ខ្ញុំ​យ៉ាង​ណាតើ​ព្រះ‌អង្គ​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំយ៉ាង​ណា​ខ្លះ។

2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖«ចូរ​កត់‌ត្រា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្មដើម្បី​ឲ្យ​គេ​ស្រួល​អាន។

3 និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នឹង​សម្រេច​ជា​រូប​រាងនៅ​គ្រា​ដែល​បាន​កំណត់​ទុកគឺ​នឹង​មាន​ព្រឹត្តិ‌ការណ៍​កើត​ឡើងស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះឥត​ខុស​ត្រង់​ណា​ឡើយ។ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់‌ចាំដ្បិត​ព្រឹត្តិ‌ការណ៍​ពិត​ជា​កើត​មានជាក់​ជា​មិន​ខាន។

4 មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាសរីឯ​មនុស្ស​សុចរិត​នឹង​រស់​ដោយ‌សារ​ជំនឿ។

5 ទ្រព្យ​សម្បត្តិ​រមែង​នាំ​ឲ្យ​ខក​ចិត្តមនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេគេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្តគេ​វាយ​លុក​ប្រជា‌ជាតិ​ទាំង​អស់ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់ឲ្យ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។

6 ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កាប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា:អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខានព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃយក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន!តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត?អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ

7 ម្ចាស់​បំណុល​នឹង​ក្រោក​ឡើង​ច្របាច់​-ក​អ្នកព្រម​ទាំង​អង្រួន​អ្នកពួក​គេ​ក៏​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​អ្នកដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ដទៃ​ដែរ។

8 អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ​សម្បត្តិពី​ប្រជា‌ជាតិ​ជា​ច្រើន​យ៉ាង​ណាជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូសយក​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្សហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុកនិង​ក្រុង​នានា។

9 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិតដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួនក្លាយ​ទៅ​ជា​អ្នក​មានហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។

10 គម្រោង‌ការ​របស់​អ្នក​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសាររបស់​អ្នក​ត្រូវ​អាម៉ាស់។ដោយ​អ្នក​កម្ទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះអ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។

11 សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។

12 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​បាន​សង់​ទី​ក្រុងដោយ​បង្ហូរ​ឈាម និង​ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ។

13 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ធ្វើ​ឲ្យស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើងហើយ​ឲ្យ​កិច្ចការ​ដែល​មហា‌ជន​ទាំង‌ឡាយប្រឹង‌ប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។

14 សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណានៅ​ផែនដី ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។

15 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹងពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹងដើម្បី​មើល​កេរ‌ខ្មាស​របស់​គេ!

16 អ្នក​មិន​ទទួល​កិត្តិយស​ទេផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំងចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរ‌ខ្មាសដែល​មិន​កាត់​ស្បែក​ឲ្យ​គេ​ឃើញ​ទៅ! ព្រះ‌អម្ចាស់​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នកដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គភាព​រុងរឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជាភាព​អាម៉ាស់​វិញ!

17 អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វដូច្នេះ ហ្វូង​សត្វ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច!អ្នក​បាន​បង្ហូរ​ឈាម​មនុស្សហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុកនិង​ក្រុង​នានា។

18 តើ​ជាង​ឆ្លាក់​រូប​បដិមា​បាន​ប្រយោជន៍​អ្វី?គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិនដើម្បី​ប្រៀន‌ប្រដៅ​បោក​ប្រាស់។ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើព្រះ​ក្លែង‌ក្លាយ មិន​ចេះ​និយាយ​ស្ដីជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?

19 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា“សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្មដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ?រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែនតែ​សុទ្ធ‌សឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។

20 ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ!

ជំពូក

1 2 3