12 អ្នកមុខជាត្រូវវេទនាពុំខាន!ព្រោះអ្នកបានសង់ទីក្រុងដោយបង្ហូរឈាម និងប្រព្រឹត្តបទឧក្រិដ្ឋ។
13 ព្រះអម្ចាស់នៃពិភពទាំងមូលធ្វើឲ្យស្នាដៃរបស់ជាតិសាសន៍នានារលាយក្នុងភ្លើងហើយឲ្យកិច្ចការដែលមហាជនទាំងឡាយប្រឹងប្រែងធ្វើត្រូវរលាយសូន្យ។
14 សមុទ្រពោរពេញដោយទឹកយ៉ាងណានៅផែនដី ក៏មានសុទ្ធតែមនុស្សស្គាល់សិរីរុងរឿងរបស់ព្រះអម្ចាស់យ៉ាងនោះដែរ។
15 អ្នកមុខជាត្រូវវេទនាពុំខាន!ព្រោះអ្នកបង្អកស្រាដែលប្រៀបបាននឹងពិសពុលឲ្យអ្នកដទៃផឹកស្រវឹងដើម្បីមើលកេរខ្មាសរបស់គេ!
16 អ្នកមិនទទួលកិត្តិយសទេផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំងចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាសដែលមិនកាត់ស្បែកឲ្យគេឃើញទៅ! ព្រះអម្ចាស់នឹងបែរទៅដាក់ទោសអ្នកដោយឫទ្ធិបារមីរបស់ព្រះអង្គភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជាភាពអាម៉ាស់វិញ!
17 អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។អ្នកបានសម្លាប់រង្គាលហ្វូងសត្វដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច!អ្នកបានបង្ហូរឈាមមនុស្សហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះប្រជាជនទាំងអស់ដែលរស់នៅស្រុកនិងក្រុងនានា។
18 តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី?គេប្រើរូបដែលធ្វើពីលង្ហិនដើម្បីប្រៀនប្រដៅបោកប្រាស់។ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើព្រះក្លែងក្លាយ មិនចេះនិយាយស្ដីជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ?