ភីលីព 2:17-23 KHSV

17 ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម​ទុក​ជា​សក្ការ‌បូជា​បន្ថែម​ពី​លើ​យញ្ញ‌បូជា និង​ពី​លើ​តង្វាយ​នៃ​ជំនឿ​របស់​បង‌ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា​ដែរ។

18 រីឯ​បង‌ប្អូន​វិញ សូម​ឲ្យ​បង‌ប្អូន​មាន​អំណរ ហើយ​សប្បាយ​ចិត្ត​រួម​ជា​មួយ​ខ្ញុំ​ផង។

19 ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ ខ្ញុំ​សង្ឃឹម​ថា នឹង​ចាត់​លោក​ធីម៉ូថេ​មក​រក​បង‌ប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ដោយ​ទទួល​ដំណឹង​ពី​បង‌ប្អូន

20 ដ្បិត​ក្រៅ​ពី​គាត់​គ្មាន​នរណា​ជួយ​រំលែក​ទឹក​ចិត្ត​របស់​ខ្ញុំ ហើយ​គ្មាន​នរណា​ខ្វល់‌ខ្វាយ​នឹង​បង‌ប្អូន​ពិត​ប្រាកដ​ទេ។

21 អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ទេ។

22 បង‌ប្អូន​ជ្រាប​អំពី​ទឹក​ចិត្ត​របស់​គាត់​ស្រាប់​ហើយ​ថា គាត់​ពួត‌ដៃ​ជា​មួយ​ខ្ញុំ​ដូច​កូន​នឹង​ឪពុក ដើម្បី​បម្រើ​ដំណឹង‌ល្អ។

23 ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បង‌ប្អូន​ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​ណា​រឿង‌រ៉ាវ​ខ្ញុំ​បាន​ជ្រះ‌ស្រឡះ។