ម៉ាកុស 8:35-38 KHSV

35 ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ពុំ‌ខាន រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ* នឹង​បាន​ជីវិត​វិញ។

36 បើ​មនុស្ស​ម្នាក់​បាន​លោកីយ៍​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត​នោះ​នឹង​មាន​ប្រយោជន៍​អ្វី?

37 តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?

38 នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​ព្រះ‌ជាម្ចាស់ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រ​មនុស្ស​យាង​មក​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ព្រះ‌អង្គ និង​ទេវតា*​ដ៏‌វិសុទ្ធ ទ្រង់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។