យ៉ាកុប 2:4-10 KHSV

4 តើ​មិន​បាន​សេចក្ដី​ថា បង‌ប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បង‌ប្អូន ដោយ​រើស​មុខ ហើយ​បង‌ប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?

5 បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​ស្ដាប់​ខ្ញុំ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​ព្រះ‌រាជ្យ*​ដែល​ទ្រង់​បាន​សន្យា​ថា​ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌អង្គ ទុក​ជា​មត៌ក។

6 រីឯ​បង‌ប្អូន បង‌ប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​បង‌ប្អូន និង​អូស​ទាញ​បង‌ប្អូន​យក​ទៅ​ឲ្យ​តុលា​ការ​កាត់​ទោស!

7 តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ព្រះ‌នាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បង‌ប្អូន​ទេ​ឬ!

8 ប្រសិន​បើ​បង‌ប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌រាជ្យ ស្រប​តាម​គម្ពីរ ពោល​គឺ«ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង‌ប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។

9 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រឹត្យ‌វិន័យ​ចាត់​ទុក​បង‌ប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស

10 ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ដែរ។