យ៉ាកុប 3:9-15 KHSV

9 ដោយ‌សារ​អណ្ដាត យើង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដាសា​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ​ដែរ

10 គឺ​ទាំង​ពាក្យ​អរ​ព្រះ‌គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដាសា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បង‌ប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។

11 តើ​ប្រភព​ទឹក​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង ពី​រន្ធ​តែ​មួយ​បាន​ឬ?

12 បង‌ប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​បាន​ឡើយ។

13 ក្នុង​ចំណោម​បង‌ប្អូន បើ​អ្នក​ណា​មាន​ប្រាជ្ញា និង​ចេះ​ដឹង សូម​សម្តែង​កិរិយា​មារ‌យាទ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ផុស​ចេញ​មក​ពី​ចិត្ត​ស្លូត​បូត និង​ពី​ប្រាជ្ញា​ទាំង​ស្រុង។

14 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​មាន​ចិត្ត​ច្រណែន‌ឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។

15 ប្រាជ្ញា​បែប​នេះ​មិន​មែន​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អារក្ស