1 ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូលសូមព្រះជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះអង្គ ទាំងអរព្រះគុណ សម្រាប់មនុស្សទាំងអស់ផង។
2 ត្រូវទូលអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្នូរ។
3 នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង
4 ដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
5 ដ្បិតមានព្រះជាម្ចាស់តែមួយមានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោកគឺព្រះគ្រិស្ដយេស៊ូដែលជាមនុស្ស។
6 ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះមនុស្សទាំងអស់។នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។