13 ព្រះអង្គបានសង្គ្រោះយើងពីសិទ្ធិអំណាចនៃសេចក្ដីងងឹត រួចនាំយើងមកក្នុងនគរនៃព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
14 ហើយនៅក្នុងព្រះរាជបុត្រា យើងមានការប្រោសលោះដែលជាការលើកលែងទោសបាប។
15 ព្រះរាជបុត្រានោះជារូបអង្គរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចមើលឃើញ និងជាកូនច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
16 ដ្បិតអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌ និងនៅផែនដីបានកើតមកដោយសារព្រះអង្គ ទាំងអ្វីៗដែលមនុស្សអាចមើលឃើញ និងមិនអាចមើលឃើញ មិនថា រាជ្យបល្ល័ង្ក អំណាចគ្រប់គ្រង ការគ្រប់គ្រង ឬសិទ្ធិអំណាច គឺអ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។
17 មុនមានអ្វីៗទាំងអស់ មានព្រះអង្គរួចហើយ រីឯអ្វីៗទាំងអស់នៅស្ថិតស្ថេរដោយសារព្រះអង្គ។
18 ព្រះអង្គជាព្រះសិររបស់រូបកាយដែលជាក្រុមជំនុំ ហើយព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គត្រលប់ជាមេលើអ្វីៗទាំងអស់
19 ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះអង្គស្ថិតនៅក្នុងព្រះរាជបុត្រា