3 ពេលយើងអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់នៃយើងជានិច្ច
4 ព្រោះយើងបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់
5 គឺជាសេចក្ដីស្រឡាញ់មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយនៅក្នុងព្រះបន្ទូលនៃសេចក្ដីពិតដែលជាដំណឹងល្អ
6 ដែលបានមកដល់អ្នករាល់គ្នា ហើយដំណឹងល្អនេះបង្កើតផលផ្លែ និងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូល ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានយល់ព្រះគុណរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត
7 ដូចដែលអ្នករាល់គ្នាបានរៀនពីលោកអេប៉ាប្រាស ជាបាវបម្រើរួមការងារដ៏ជាទីស្រឡាញ់របស់យើងស្រាប់ហើយ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដសម្រាប់អ្នករាល់គ្នា
8 ហើយគាត់ក៏បានប្រាប់យើងឲ្យដឹងដែរអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នានៅក្នុងព្រះវិញ្ញាណ។
9 ហេតុនេះហើយ បានជាចាប់តាំងពីថ្ងៃដែលយើងបានឮអំពីអ្នករាល់គ្នា យើងបានអធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរឡើយ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានពេញដោយការយល់ដឹងអំពីបំណងរបស់ព្រះអង្គតាមរយៈប្រាជ្ញា និងចំណេះដឹងទាំងឡាយខាងវិញ្ញាណ