15 ព្រះអង្គបានបំផ្លាញអំណាចនៃការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដោយបំបាក់មុខពួកវានៅទីសាធារណៈ ហើយបានយកឈ្នះពួកវាដោយឈើឆ្កាង។
16 ដូច្នេះ កុំឲ្យអ្នកណាម្នាក់ថ្កោលទោសអ្នករាល់គ្នាអំពីការបរិភោគ ការផឹក ឬអំពីពិធីបុណ្យ បុណ្យចូលខែ និងថ្ងៃសប្ប័ទឡើយ
17 ដ្បិតការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលត្រូវមកប៉ុណ្ណោះ រីឯរូបពិតមាននៅក្នុងព្រះគ្រិស្ដ។
18 ចូរកុំឲ្យអ្នកណាដែលចូលចិត្ដធ្វើពុតបន្ទាបខ្លួន និងថ្វាយបង្គំទេវតាមកបញ្ឆោតអ្នករាល់គ្នាឲ្យបាត់រង្វាន់ឡើយ ពួកគេជាមនុស្សនិយាយស៊កសៀតអំពីអ្វីដែលពួកគេឃើញ ហើយអួតឥតប្រយោជន៍ដោយគំនិតខាងសាច់ឈាមរបស់ពួកគេ
19 ពួកគេមិននៅជាប់នឹងព្រះគ្រិស្ដដែលជាក្បាលទេ គឺដោយសារក្បាលហើយ ទើបរូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃទាំងឡាយ ទាំងចម្រើនឡើងតាមសេចក្ដីចម្រើនរបស់ព្រះជាម្ចាស់។
20 បើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រិស្ដ ហើយរួចផុតពីគោលការណ៍បឋមរបស់លោកិយនេះមែន ហេតុអ្វីបានជាអ្នករាល់គ្នាហាក់ដូចជារស់នៅក្នុងលោកិយដោយចុះចូលនឹងបញ្ញត្ដិទាំងឡាយ ដូចជា
21 កុំកាន់ កុំភ្លក់ ឬកុំពាល់ដូច្នេះ?