កូឡូស 3:1-4 KCB

1 ដូច្នេះ​ បើ​សិន​ជា​អ្នក​រាល់គ្នា​បាន​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះគ្រិស្ដ​មែន​ ចូរ​ស្វែង​រក​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ ជា​ស្ថាន​ដែល​ព្រះគ្រិស្ដ​គង់​ខាង​ស្ដាំនៃ​ព្រះជាម្ចាស់​នោះ​វិញ។​

2 ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឲ្យ​សោះ។​

3 ដ្បិត​អ្នក​រាល់គ្នា​បាន​ស្លាប់​ហើយ​ រីឯ​ជីវិត​របស់​អ្នក​រាល់គ្នា​ក៏​បាន​លាក់​ទុក​ជាមួយ​ព្រះគ្រិស្ដ​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​

4 ពេល​ព្រះគ្រិស្ដ​ដែល​ជា​ជីវិត​របស់​អ្នក​រាល់គ្នា​បង្ហាញ​ខ្លួន​ នោះ​អ្នក​រាល់គ្នា​ក៏​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​សិរី​រុងរឿង​ដែរ។​