13 ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ
14 លើសពីសេចក្ដីទាំងអស់នេះ ចូរពាក់សេចក្ដីស្រឡាញ់ដែលនាំឲ្យមានការរួបរួមគ្នាយ៉ាងគ្រប់លក្ខណ៍ចុះ។
15 ចូរឲ្យសេចក្ដីសុខសាន្ដរបស់ព្រះគ្រិស្ដគ្រប់គ្រងនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីនោះឯង ហើយចូរអរព្រះគុណផង។
16 ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្ដស្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ហើយបង្រៀន និងទូន្មានគ្នាដោយប្រាជ្ញាគ្រប់បែបយ៉ាង ទាំងច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ ព្រមទាំងចម្រៀងខាងវិញ្ញាណថ្វាយព្រះជាម្ចាស់ ដោយអរព្រះគុណព្រះអង្គនៅក្នុងចិត្ដចុះ។
17 ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាពាក្យសំដី ឬការប្រព្រឹត្ដិក្ដី ចូរធ្វើការទាំងអស់នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូចុះ ទាំងអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតាតាមរយៈព្រះអង្គ។
18 ប្រពន្ធរាល់គ្នាអើយ! ចូរចុះចូលនឹងប្ដីរបស់ខ្លួនចុះ ដោយព្រោះជាការសមរម្យនៅក្នុងព្រះអម្ចាស់។
19 ប្ដីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួនចុះ កុំមួម៉ៅដាក់នាងឡើយ។