កូឡូស 3:20-25 KCB

20 ក្មេង​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​នៅ​ក្នុង​ការ​ទាំង​អស់​ ដ្បិត​នេះ​ជា​ការ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ។​

21 ឪពុក​រាល់គ្នា​អើយ!​ ចូរ​កុំ​រករឿង​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ខឹង​ឡើយ​ ក្រែង​លោ​វា​ខូចចិត្ត។​

22 បាវបម្រើ​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ចៅហ្វាយ​ខាង​សាច់ឈាម​នៅ​ក្នុង​ការ​ទាំង​អស់​ចុះ​ មិន​មែន​បម្រើ​តែ​ក្នុង​ការ​ដែល​គេ​មើល​ឃើញ​ ដូច​ជា​ចង់​ផ្គាប់​ចិត្ដ​មនុស្ស​ឡើយ​ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ដ​ស្មោះត្រង់​ទាំង​កោតខ្លាច​ព្រះអម្ចាស់​

23 ហើយ​ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ​ចុះ​ ដូច​ជា​បម្រើ​ព្រះអម្ចាស់​ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ទេ​

24 ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មរតក​ជា​រង្វាន់​ពី​ព្រះអម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់។​

25 អ្នកណា​ធ្វើ​ខុស​ អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​ធ្វើ​ខុស​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​