21 ឪពុករាល់គ្នាអើយ! ចូរកុំរករឿងធ្វើឲ្យកូនរបស់ខ្លួនខឹងឡើយ ក្រែងលោវាខូចចិត្ត។
22 បាវបម្រើរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមនៅក្នុងការទាំងអស់ចុះ មិនមែនបម្រើតែក្នុងការដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះត្រង់ទាំងកោតខ្លាចព្រះអម្ចាស់
23 ហើយការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ដចុះ ដូចជាបម្រើព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្សទេ
24 ដោយដឹងថា អ្នករាល់គ្នានឹងទទួលបានមរតកជារង្វាន់ពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់។
25 អ្នកណាធ្វើខុស អ្នកនោះនឹងទទួលផលតាមដែលធ្វើខុស ហើយព្រះអង្គមិនមានសេចក្ដីលំអៀងឡើយ។