កូឡូស 3:3-9 KCB

3 ដ្បិត​អ្នក​រាល់គ្នា​បាន​ស្លាប់​ហើយ​ រីឯ​ជីវិត​របស់​អ្នក​រាល់គ្នា​ក៏​បាន​លាក់​ទុក​ជាមួយ​ព្រះគ្រិស្ដ​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​

4 ពេល​ព្រះគ្រិស្ដ​ដែល​ជា​ជីវិត​របស់​អ្នក​រាល់គ្នា​បង្ហាញ​ខ្លួន​ នោះ​អ្នក​រាល់គ្នា​ក៏​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​សិរី​រុងរឿង​ដែរ។​

5 ដូច្នេះ​ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​ តណ្ហា​ថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូបព្រះ​

6 ដ្បិត​ដោយ​ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ​ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ធ្លាក់​លើ​ពួក​កូន​ដែល​មិន​ស្ដាប់​បង្គាប់​

7 ហើយ​កាល​ពី​មុន​ ពេល​អ្នក​រាល់គ្នារស់នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ ក៏​បាន​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ​ដែរ​

8 ប៉ុន្ដែ​ឥឡូវ​នេះ​ ចូរ​អ្នក​រាល់គ្នា​លះ​បង់​អំពើ​ទាំង​អស់​នោះ​ចោល​ទៅ​ គឺ​ចិត្ដ​ក្ដៅ​ក្រហាយ​ កំហឹង​ សេចក្ដី​អាក្រក់​ ការ​ជេរ​ប្រមាថ​ និង​ពាក្យ​មិន​សមរម្យ​ចេញ​ពី​មាត់​របស់​អ្នក​រាល់គ្នា​

9 កុំ​កុហក​គ្នា​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​បាន​ដោះ​មនុស្ស​ចាស់​ជាមួយ​នឹង​ការ​ប្រព្រឹត្ដិ​របស់​វា​ចោល​ហើយ​