7 ក្នុងនាមជាអ្នកមើលការខុសត្រូវរបស់ព្រះជាម្ចាស់ អ្នកមើលការខុសត្រូវនោះត្រូវតែជាអ្នកដែលឥតបន្ទោសបាន មិនធ្វើតាមទំនើងចិត្ដ មិនរហ័សខឹង មិនចំណូលស្រា មិនឆេវឆាវ ឬលោភចង់បានដោយថោកទាបឡើយ
8 ផ្ទុយទៅវិញ ត្រូវចេះរាក់ទាក់ ស្រឡាញ់ការល្អ ដឹងខុសត្រូវ សុចរិត បរិសុទ្ធ ចេះទប់ចិត្ត
9 ព្រមទាំងកាន់តាមព្រះបន្ទូលដ៏ពិត ស្របតាមសេចក្ដីដែលបានរៀន ដើម្បីអាចលើកទឹកចិត្ដអ្នកដទៃបាន តាមរយៈសេចក្ដីបង្រៀនត្រឹមត្រូវ និងបង្ហាញពួកអ្នកប្រឆាំងឲ្យដឹងកំហុសដែរ។
10 ដ្បិតមនុស្សមិនស្ដាប់បង្គាប់ មនុស្សនិយាយពាក្យឥតប្រយោជន៍ និងមនុស្សបោកបញ្ឆោត ពិតជាមានច្រើនណាស់ ជាពិសេសក្នុងចំណោមពួកកាត់ស្បែកនេះឯង។
11 ដូច្នេះ ត្រូវតែបិទមាត់អ្នកទាំងនោះ ដ្បិតដោយព្រោះតែការចំណេញដ៏ថោកទាប ពួកគេបានបំផ្លាញគ្រួសារទាំងឡាយដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀន។
12 មានម្នាក់ក្នុងចំណោមពួកគេ ជាអ្នកនាំព្រះបន្ទូលរបស់ពួកគេផ្ទាល់បាននិយាយថា អ្នកស្រុកក្រេតសុទ្ធតែជាពួកកុហក ជាសត្វសាហាវដ៏អាក្រក់ ជាពួកល្មោភស៊ី ហើយខ្ជិលច្រអូស។
13 សេចក្ដីបន្ទាល់នេះពិតណាស់ ដូច្នេះចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានជំនឿត្រឹមត្រូវ