14 ព្រោះការដែលម្នាក់ៗជួបសេចក្ដីល្បួង គឺដោយសារត្រូវសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញ និងលួងលោមប៉ុណ្ណោះ។
15 ពេលសេចក្ដីប៉ងប្រាថ្នាចាប់កំណើត នោះសម្រាលបានបាប ហើយពេលបាបពេញវ័យឡើង នោះក៏បង្កើតបានសេចក្ដីស្លាប់។
16 បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរកុំឲ្យចាញ់បញ្ឆោតឡើយ
17 ដ្បិតគ្រប់ទាំងរបស់ល្អ និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍សុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
18 ព្រះអង្គបានបង្កើតយើងទៅតាមបំណងរបស់ព្រះអង្គដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងត្រលប់ជាផលដំបូងមួយនៅក្នុងចំណោមអ្វីៗដែលព្រះអង្គបានបង្កើតមក។
19 បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះចុះថា ចូរឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយកុំរហ័សខឹងឡើយ
20 ដ្បិតកំហឹងរបស់មនុស្សមិនអាចសម្រេចបានសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ទេ។