4 ហើយចូរទុកឲ្យសេចក្ដីអត់ធ្មត់នោះបង្កើតផលគ្រប់លក្ខណ៍ចុះ ដើម្បីឲ្យអ្នករាល់គ្នាបានពេញវ័យ ហើយគ្រប់លក្ខណ៍ឥតខ្វះអ្វីឡើយ
5 ប៉ុន្ដែនៅក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំព្រះជាម្ចាស់ដែលប្រទានឲ្យមនុស្សទាំងអស់ដោយសប្បុរស និងមិនបន្ទោសចុះ នោះព្រះអង្គនឹងប្រទានឲ្យមិនខាន
6 ប៉ុន្ដែអ្នកនោះត្រូវទូលសុំដោយជំនឿឥតសង្ស័យអ្វីឡើយ ដ្បិតអ្នកណាដែលសង្ស័យ អ្នកនោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់បោកបក់កម្រើកចុះឡើង។
7 ចូរកុំឲ្យអ្នកនោះនឹកស្មានថាខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឲ្យសោះ
8 ព្រោះគេជាមនុស្សមានចិត្ដពីរ មិននឹងនក្នុងការប្រព្រឹត្ដិទាំងស្រុងរបស់ខ្លួនទេ។
9 ចូរបងប្អូនដែលក្រីក្រមានមោទនៈភាពឡើង ដោយព្រោះបានថ្កើងឡើង
10 ហើយអ្នកមានក៏មានមោទនៈភាពដែរ ដោយព្រោះបានបន្ទាបចុះ ព្រោះគេនឹងវិនាសទៅដូចជាផ្កាស្មៅ។