យ៉ាកុប 3:3-9 KCB

3 បើ​យើង​ដាក់​បង្ហៀរ​នៅ​នឹង​មាត់​សេះ​ នោះ​ធ្វើ​ឲ្យ​វា​ស្ដាប់បង្គាប់​យើង​ ហើយ​អាច​ញាក់​រូបកាយ​ទាំង​មូល​របស់​វា​បាន​ទៀត​ផង។

4 ​ចូរ​មើល​នាវា​ដែរ​ចុះ​ ទោះបី​សំពៅ​ធំ​សម្បើម​ ហើយ​មាន​ខ្យល់​បក់​ខ្លាំង​យ៉ាង​ណា​ក្ដី​ ក៏​អ្នក​បើក​បរ​អាច​បត់បែន​ទៅ​មក​បាន​តាម​ចិត្ត​ដោយ​សារ​ចង្កូត​តូច​មួយ​ប៉ុណ្ណោះ។​

5 រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ​ វា​ជា​អវយវៈ​មួយ​តូច​មែន​ ប៉ុន្ដែ​ពូកែ​អួតអាង​សម្បើម​ណាស់។​ សូម​មើល​ ភ្លើង​តែ​បន្ដិច​អាច​ឆេះ​ព្រៃ​ដ៏​ធំ​បាន

6 ​រីឯ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង​ដែរ​ វា​ជា​ពិភព​នៃ​សេចក្ដី​ទុច្ចរិត​ ហើយ​អណ្ដាត​ត្រូវ​បាន​ដាក់​ក្នុង​ចំណោម​អវយវៈ​របស់​យើង​ ដែល​អាច​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក​ ហើយ​បញ្ឆេះ​អស់​ទាំង​ដំណើរ​ជីវិត​ គឺ​បញ្ឆេះ​ដោយ​ភ្លើង​មក​ពី​នរក

7 ​ដ្បិត​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ​ សត្វ​ស្លាប​ សត្វ​លូនវារ​ និង​សត្វ​ក្នុង​សមុទ្រ​ នោះ​អាច​ផ្សាំង​បាន​ ហើយ​ក៏​មាន​មនុស្ស​ដែល​បាន​ផ្សាំង​ពួកវា​រួច​ហើយ​

8 ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ទេ​ វា​ជា​អវយវៈ​អាក្រក់​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​ពេញ​ដោយ​ពិស​ដែល​អាច​ឲ្យ​ស្លាប់​បាន។

9 ​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះវរបិតា​ដោយ​អណ្ដាត​នេះ​ ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែ​មួយ​នេះ​ដែរ។​