យ៉ាកុប 4:12-17 KCB

12 មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ ដែល​ជា​អ្នក​ផ្ដល់​ក្រឹត្យ​វិន័យ​ ហើយ​ជា​ចៅក្រម​ដែល​អាច​សង្គ្រោះ​ និង​បំផ្លាញ​បាន‍។​ រីឯ​អ្នក​វិញ​ តើ​អ្នក​ជា​អ្នកណា​ បាន​ជា​ហ៊ាន​ថ្កោល​ទោស​អ្នក​ជិត​ខាង​របស់​ខ្លួន​ដូច្នេះ?​

13 ចូរមក៍​ ឱ​ពួកអ្នក​ដែល​និយាយ​ថា​ ថ្ងៃ​នេះ​ ឬ​ថ្ងៃស្អែក​ យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មួយ​ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​ឆ្នាំ​ រួច​រកស៊ី​ឲ្យ​បាន​ចំណេញ‍​អើយ!​

14 អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ថ្ងៃស្អែក​មាន​អ្វី​កើត​ឡើង​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ‍!​ ដ្បិត​អ្នក​រាល់គ្នា​គ្រាន់​តែ​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយ​ភ្លែត​ ហើយ​ហួត​អស់​ទៅ​វិញ​ប៉ុណ្ណោះ។

15 ​ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​គួរ​តែ​និយាយ​ថា​ បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ យើង​នឹង​មាន​ជីវិត​រស់​ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ​ ឬ​ការ​នោះ​

16 ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​អួតអាង​អំពី​អំនួត​របស់​ខ្លួន​វិញ​ ដែល​ការ​អួតអាង​បែប​នេះ​សុទ្ធតែ​អាក្រក់​ទាំងអស់។

17 ​ដូច្នេះ​ អ្នកណា​ដែល​ដឹង​អំពើ​ល្អ​ដែល​គួរ​ធ្វើ​ ប៉ុន្ដែ​មិន​ព្រម​ធ្វើ​ អ្នក​នោះ​មាន​បាប​ហើយ។​