1 ចូរមក៍ ឱពួកអ្នកមានអើយ! ចូរស្រែកទ្រហោយំចំពោះសេចក្ដីវេទនាដែលនឹងធ្លាក់មកលើអ្នករាល់គ្នាចុះ
2 ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នាបានពុកផុយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវខ្មូតស៊ីអស់ដែរ។
3 មាសប្រាក់របស់អ្នករាល់គ្នាដុះស្និម ហើយស្និមនេះជាទីបន្ទាល់ទាស់នឹងអ្នករាល់គ្នា ហើយស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង អ្នករាល់គ្នាបានសន្សំទ្រព្យសម្បត្តិទុកនៅគ្រាចុងក្រោយនេះ។
4 មើល៍ ប្រាក់ឈ្នួលដែលអ្នករាល់គ្នាបានលួចបន្លំកម្មករដែលបានច្រូតកាត់នៅក្នុងស្រែរបស់អ្នករាល់គ្នា បានស្រែកឡើង ហើយសម្រែករបស់ពួកអ្នកច្រូតបានឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវាហើយ។