15 ការអធិស្ឋានដោយជំនឿនឹងសង្គ្រោះអ្នកឈឺ ហើយព្រះអម្ចាស់នឹងប្រោសគាត់ឲ្យបានជា បើគាត់បានប្រព្រឹត្ដបាប គាត់នឹងបានទទួលការលើកលែងទោស។
16 ដូច្នេះ ចូរអ្នករាល់គ្នាសារភាពបាបដល់គ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាសះស្បើយចុះ ដ្បិតសេចក្ដីទូលអង្វររបស់មនុស្សសុចរិតពូកែ និងមានប្រសិទ្ធភាពខ្លាំងណាស់។
17 លោកអេលីយ៉ាជាមនុស្សដែលមានលក្ខណៈដូចយើង គាត់បានអធិស្ឋាន សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដីអស់បីឆ្នាំប្រាំមួយខែ។
18 បន្ទាប់មក គាត់បានអធិស្ឋានម្ដងទៀត នោះមេឃក៏បង្អុរភ្លៀង ហើយដីក៏បានបង្កើតផលផ្លែ។
19 បងប្អូនរបស់ខ្ញុំអើយ! បើមានអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាវង្វេងចេញពីសេចក្ដីពិត ហើយមានអ្នកណាម្នាក់បាននាំគាត់មកវិញ
20 ចូរឲ្យអ្នកនោះដឹងថា អ្នកដែលនាំមនុស្សបាបចេញពីផ្លូវដែលគេបានវង្វេង គឺបានសង្គ្រោះព្រលឹងរបស់គេឲ្យរួចពីសេចក្ដីស្លាប់ ព្រមទាំងគ្របបាំងបាបដ៏ច្រើនលើសលុបទៀតផង។