1 មានទីសំគាល់មួយយ៉ាងធំលេចមកនៅលើមេឃ គឺមានស្រ្ដីម្នាក់ស្លៀកពាក់ដួងអាទិត្យ ហើយមានលោកខែនៅក្រោមជើង ក៏មានផ្កាយដប់ពីរធ្វើជាមកុដនៅលើក្បាល។
2 នាងមានផ្ទៃពោះ ហើយស្រែកឡើង ដោយឈឺចាប់ហៀបនឹងសម្រាលកូន។
3 ហើយមានទីសំគាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគក្រហមមួយយ៉ាងធំ មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ
4 រីឯកន្ទុយរបស់វាបានទាញផ្កាយនៅលើមេឃមួយភាគបីគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅពីមុខស្រ្ដីដែលហៀបនឹងសម្រាលកូននោះដើម្បីស៊ីកូនរបស់នាង ពេលនាងសម្រាលកូននោះមក។