វិវរណៈ 13:6-12 KCB

6 វា​បាន​ហា​មាត់​របស់​វា​ប្រមាថ​ព្រះជាម្ចាស់​ ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ​ និង​លំនៅ​របស់​ព្រះអង្គ​ ព្រមទាំង​ពួកអ្នក​ដែល​រស់​នៅ​ក្នុង​ស្ថានសួគ៌។​

7 វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​បរិសុទ្ធ​ ហើយ​យក​ឈ្នះ​លើ​ពួកគេ​ រួច​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​លើ​គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ និង​គ្រប់​ប្រទេស​

8 រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​

9 អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​

10 អ្នកណា​ត្រូវ​ជាប់​ជា​ឈ្លើយ​ អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​ អ្នកណា​ត្រូវ​ស្លាប់​ដោយ​ដាវ​ អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ។​ នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។​

11 ខ្ញុំ​បាន​ឃើញ​សត្វ​សាហាវ​មួយ​ទៀត​ចេញ​ពី​ដី​មក​ វា​មាន​ស្នែង​ពីរ​ដូច​ជា​កូនចៀម​ ហើយ​វា​និយាយ​ដូច​ជា​នាគ។​

12 វា​ប្រើ​សិទ្ធិ​អំណាច​ទាំង​អស់​របស់​សត្វ​សាហាវ​ទីមួយ​នៅ​ពី​មុខ​សត្វ​សាហាវ​ទីមួយ​ ហើយ​វា​ធ្វើ​ឲ្យ​ផែនដី​ និង​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វ​សាហាវ​ទីមួយ​ដែល​របួស​ជិត​ស្លាប់​របស់​វា​បាន​ជា​សះ​ឡើង​វិញ​នោះ។​