5 ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញព្រះវិហារនៅស្ថានសួគ៌ ដែលជារោងនៃសេចក្ដីបន្ទាល់បានបើកចំហ
6 ហើយទេវតាទាំងប្រាំពីរដែលកាន់គ្រោះកាចទាំងប្រាំពីរក៏ចេញពីព្រះវិហារមក ទាំងស្លៀកពាក់សំពត់ទេសឯកយ៉ាងស្អាត ហើយភ្លឺ ក៏ពាក់ខ្សែក្រវាត់មាសនៅដើមទ្រូងផង។
7 ពេលនោះសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពានមាសប្រាំពីរដល់ទេវតាទាំងប្រាំពីរដែលមានពេញដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់អស់កល្បជានិច្ច
8 ព្រះវិហារក៏បានពេញដោយផ្សែងចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងពីព្រះចេស្ដារបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារបានទេ រហូតទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរនោះចប់សព្វគ្រប់សិន។