វិវរណៈ 16:14-20 KCB

14 ដ្បិត​វិញ្ញាណ​ទាំង​នោះ​ គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទី​សំគាល់​ ពួកវា​ចេញ​ទៅ​រក​ពួក​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​ ដើម្បី​ប្រមូល​ស្ដេច​ទាំង​នោះ​មក​ក្នុង​ចម្បាំង​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។​

15 («មើល៍​ យើង​នឹង​មក​ដូច​ជា​ចោរ!​ មាន​ពរ​ហើយ​អ្នក​ដែល​ប្រុង​ស្មារតី​ ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន​មិន​ឲ្យ​ខ្លួន​ដើរ​អាក្រាត​ និង​មិន​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស​របស់​ខ្លួន»)។​

16 វិញ្ញាណ​ទាំង​នោះ​ប្រមូល​ពួក​ស្ដេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ​ ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​ អើម៉ាគេដូន។​

17 ទេវតា​ទីប្រាំពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​អាកាស​ នោះ​មាន​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ​ គឺ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «ការ​បាន​សម្រេច​ហើយ!»​

18 នោះ​ក៏​មាន​ផ្លេកបន្ទោរ​ មាន​សំឡេង​ មាន​ផ្គរលាន់​ និង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​ដែល​មិន​ធ្លាប់​កើត​មាន​ចាប់​តាំង​ពី​មនុស្ស​កើត​មក​នៅ​លើ​ផែនដី​ គឺ​ជា​ការ​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ និង​ធំ​សម្បើម។​

19 ទី​ក្រុង​ដ៏​ធំ​នោះ​បាន​បែក​ចេញ​ជា​បី​ផ្នែក​ ហើយ​ទី​ក្រុង​របស់​ជនជាតិ​ទាំងឡាយ​ក៏​ដួល​រលំ។​ ព្រះជាម្ចាស់​នឹកចាំ​ពី​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ដើម្បី​ឲ្យ​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះអង្គ​ដល់​ក្រុង​នោះ។​

20 គ្រប់​ទាំង​កោះ​ក៏​រត់​ទៅ​បាត់​ ហើយ​ភ្នំ​ក៏​លែង​ឃើញ​មាន​ទៀត​ដែរ​