វិវរណៈ 17:15-18 KCB

15 ទេវតា​នោះ​ក៏​និយាយ​មក​កាន់​ខ្ញុំ​ទៀត​ថា៖​ «ទឹក​ដែល​អ្នក​បាន​ឃើញ​ ហើយ​ជា​កន្លែង​ដែល​ស្រ្ដី​ពេស្យា​បាន​អង្គុយ​នោះ​ គឺ​ជា​ប្រជាជន​ បណ្ដាជន​ ជនជាតិ​ និង​ភាសា​ទាំងឡាយ។​

16 រី​ឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ​ និង​សត្វ​សាហាវ​នោះ​ ពួកគេ​នឹង​ស្អប់​ស្រ្ដី​ពេស្យា​នោះ​ ហើយ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច​ និង​នៅ​អាក្រាត​ ពួកគេ​នឹង​ស៊ី​សាច់​នាង​ ហើយ​ដុត​នាង​ដោយ​ភ្លើង​ទៀត​ផង​

17 ដ្បិត​ព្រះជាម្ចាស់​បាន​ដាក់​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ដ​ពួកគេ​ ដើម្បី​សម្រេច​បំណង​របស់​ព្រះអង្គ​ដោយ​ឲ្យ​ពួកគេ​មាន​គំនិត​តែ​មួយ​ ហើយ​ប្រគល់​រាជ្យ​របស់​ពួកគេ​ដល់​សត្វ​សាហាវ​នោះ​រហូត​ដល់ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សម្រេច។​

18 រីឯ​ស្រ្ដី​ដែល​អ្នក​បាន​ឃើញ​នោះ​ គឺ​ជា​ទី​ក្រុង​ដ៏​ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី»។​