13 នៅទិសខាងកើតមានទ្វារបី ទិសខាងជើងមានទ្វារបី ទិសខាងត្បូងមានទ្វារបី និងទិសខាងលិចមានទ្វារបី។
14 រីឯកំផែងរបស់ក្រុងនោះមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានឈ្មោះទាំងដប់ពីររបស់សាវកទាំងដប់ពីររបស់កូនចៀម។
15 ទេវតាដែលនិយាយជាមួយខ្ញុំនោះមានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ក្រុង ទ្វារ និងកំផែងក្រុង។
16 ក្រុងនោះមានរាងបួនជ្រុងស្មើគ្នា គឺបណ្ដោយ និងទទឹងស្មើគ្នា។ ទេវតានោះបានវាស់ក្រុងដោយដំបងនោះឃើញមានមួយម៉ឺនពីរពាន់ស្ដេឌៀ ហើយបណ្ដោយ ទទឹង និងកំពស់របស់ក្រុងនោះមានប្រវែងស្មើគ្នា។
17 ទេវតាក៏បានវាស់កំផែងក្រុង ឃើញមានមួយរយសែសិបបួនហត្ថ តាមរង្វាស់របស់មនុស្សដែលទេវតាប្រើ។
18 កំផែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវសុទ្ធ។
19 គ្រឹះរបស់កំផែងក្រុងនោះតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់ប្រភេទ គ្រឹះទីមួយគឺជាត្បូងមណីជោតិរស ទីពីរគឺជាត្បូងកណ្ដៀង ទីបីគឺជាត្បូងមោរ៉ា ទីបួនគឺជាត្បូងមរកត