វិវរណៈ 21:16-22 KCB

16 ក្រុង​នោះ​មាន​រាង​បួន​ជ្រុង​ស្មើ​គ្នា​ គឺ​បណ្ដោយ​ និង​ទទឹង​ស្មើ​គ្នា។​ ទេវតា​នោះ​បាន​វាស់​ក្រុង​ដោយ​ដំបង​នោះ​ឃើញ​មាន​មួយម៉ឺន​ពីរពាន់​ស្ដេឌៀ​ ហើយ​បណ្ដោយ​ ទទឹង​ និង​កំពស់​របស់​ក្រុង​នោះ​មាន​ប្រវែង​ស្មើ​គ្នា។​

17 ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង​ ឃើញ​មាន​មួយ​រយ​សែសិប​បួន​ហត្ថ​ តាម​រង្វាស់​របស់​មនុស្ស​ដែល​ទេវតា​ប្រើ។​

18 កំផែង​ក្រុង​ធ្វើ​ពី​ត្បូង​មណីជោតិរស​ ហើយ​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ​សុទ្ធ។​

19 គ្រឹះ​របស់​កំផែង​ក្រុង​នោះ​តុបតែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ គ្រឹះ​ទីមួយ​គឺ​ជា​ត្បូង​មណីជោតិរស​ ទីពីរ​គឺ​ជា​ត្បូង​កណ្ដៀង​ ទីបី​គឺ​ជា​ត្បូង​មោរ៉ា​ ទីបួន​គឺ​ជា​ត្បូង​មរកត​

20 ទីប្រាំ​គឺ​ជា​ត្បូង​សាមស៊ី​ ទីប្រាំមួយ​គឺ​ជា​ត្បូង​ពិទាយ​ ទីប្រាំពីរ​គឺ​ជា​ត្បូង​ប៊ុតលឿង​ ទីប្រាំបី​គឺ​ជា​ត្បូង​បេរីល​ ទីប្រាំបួន​គឺ​ជា​ត្បូង​ទោប៉ាត់​ ទីដប់​គឺ​ជា​ត្បូងយក់​ ទីដប់​មួយ​គឺ​ជា​ត្បូងនិល​ ទីដប់​ពីរ​គឺ​ជា​ត្បូង​ត្របែក។​

21 ទ្វារ​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ​ ទ្វារ​នីមួយៗ​ធ្វើ​ពី​គជ់​មួយ​ ហើយ​ផ្លូវ​របស់​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ។​

22 ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រមទាំង​កូនចៀម​ គឺ​ជា​ព្រះវិហារ​របស់​ក្រុង​នោះ។​