វិវរណៈ 21:23-27 KCB

23 ក្រុង​នោះ​មិន​ត្រូវ​ការ​ដួង​អាទិត្យ​ ឬ​លោកខែ​ដើម្បី​បំភ្លឺ​ឡើយ​ ដ្បិត​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​បាន​បំភ្លឺ​ក្រុង​នោះ​ហើយ​ រីឯ​កូនចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។​

24 ជនជាតិ​ទាំងឡាយ​នឹង​ដើរ​នៅ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ​ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែនដី​ក៏​នាំ​យក​សិរី​រុងរឿង​របស់​ខ្លួន​មក​ក្នុង​ក្រុង​នោះ​ដែរ​

25 ហើយ​ទ្វារ​ក្រុង​នោះ​មិន​ដែល​បិទ​ឡើយ​នៅ​ពេល​ថ្ងៃ​ ដ្បិត​នៅ​ទី​នោះ​គ្មាន​យប់​ទេ​

26 ពួកគេ​នឹង​នាំ​យក​សិរី​រុងរឿង​ និង​កិត្ដិយស​របស់​ជនជាតិ​ទាំងឡាយ​មក​ក្នុង​ក្រុង​នោះ​

27 ហើយ​អ្វីៗ​ដែល​មិន​ស្អាត​ ព្រមទាំង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់ខ្ពើម​ និង​សេចក្ដី​ភូតភរ​មិន​អាច​ចូល​ក្នុង​ក្រុង​នោះ​បាន​ឡើយ​ មាន​តែ​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ​ ទើប​អាច​ចូល​បាន។​