វិវរណៈ 22:18-21 KCB

18 ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​ដែល​បាន​ថ្លែងទុក​នៅ​ក្នុង​សៀវភៅ​នេះ​ថា​ បើ​អ្នកណា​បន្ថែម​អ្វី​ទៅ​ក្នុង​សេចក្ដី​ ទាំង​នេះ​ ព្រះជាម្ចាស់​នឹង​បន្ថែម​គ្រោះកាច​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នក​នោះ​

19 ហើយ​បើ​អ្នកណា​ដក​យក​អ្វី​ចេញ​ពី​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ ព្រះជាម្ចាស់​នឹង​ដក​យក​ចំណែក​របស់​អ្នក​នោះ​ចេញ​ពី​ដើម​ជីវិត​ និង​ពី​ក្រុង​បរិសុទ្ធ​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ។​

20 ព្រះអង្គ​ដែល​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ទាំង​នេះ​ មាន​បន្ទូល​ថា៖​ «មែន​ហើយ​ យើង​នឹង​មក​យ៉ាង​ឆាប់»។​ អាម៉ែន​ ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​យាង​មក។​

21 សូម​ឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូ​ស្ថិត​នៅ​ជាមួយ​អ្នក​ទាំង​អស់​គ្នា។​ អាម៉ែន៕​