18 យើងឲ្យយោបល់អ្នកទិញមាសពីយើង ជាមាសដែលបន្សុទ្ធដោយភ្លើង ដើម្បីឲ្យអ្នកត្រលប់ជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌សមកស្លៀកពាក់ ដើម្បីកុំឲ្យគេឃើញកេរ្ដិ៍ខ្មាសដែលអ្នកនៅអាក្រាតនោះឡើយ ព្រមទាំងទិញថ្នាំដាក់ភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញ។
19 យើងស្ដីបន្ទោស ហើយវាយប្រដៅអ្នកណាដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្ដសង្វាត ហើយប្រែចិត្ដចុះ។
20 មើល៍ យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។
21 អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើងនៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះវរបិតារបស់យើងនៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។
22 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។