វិវរណៈ 7:4-10 KCB

4 ខ្ញុំ​ក៏​ឮ​ចំនួន​ពួកអ្នក​ដែល​ត្រូវ​បាន​បោះ​ត្រា​នោះ​ គឺ​មាន​ចំនួន​មួយសែន​បួនម៉ឺន​បួនពាន់​នាក់​ មក​ពី​គ្រប់​កុលសម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​បាន​បោះ​ត្រា។​

5 ពី​កុលសម្ព័ន្ធ​យូដា​ មាន​មួយម៉ឺន​ពីរពាន់​នាក់​បាន​បោះ​ត្រា​ ហើយ​ពី​កុលសម្ព័ន្ធ​រូបេន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​កាដ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​

6 ពី​កុលសម្ព័ន្ធ​អេស៊ើរ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​ណែបថាលី​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​ម៉ាណាសេ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​

7 ពី​កុលសម្ព័ន្ធ​ស៊ីម្មាន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​លេវី​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​

8 ពី​កុលសម្ព័ន្ធ​សាប់យ៉ូឡូន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​យ៉ូសែប​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ មាន​មួយម៉ឺន​ពីរពាន់​នាក់។​

9 ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹក​ដែល​គ្មាន​អ្នកណា​អាច​រាប់​បាន​ឡើយ​ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ប្រទេស​ គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ ឈរ​នៅ​មុខ​បល្ល័ង្ក​ និង​នៅ​មុខ​កូនចៀម​ ទាំង​ពាក់​អាវ‍​ស​វែង​ ហើយ​កាន់​ធាងចាក​នៅ​នឹង​ដៃ​របស់​ពួកគេ​ផង​

10 ពួកគេ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «សេចក្ដី​សង្គ្រោះ​ស្រេច​លើ​ព្រះជាម្ចាស់​របស់​យើង​ដែល​គង់​លើ​បល្ល័ង្ក​ និង​ស្រេច​លើ​កូនចៀម»​