1 ពេលកូនចៀមបកត្រាទីប្រាំពីរ នោះមានសភាពស្ងាត់ស្ងៀមនៅស្ថានសួគ៌ ប្រហែលកន្លះម៉ោង
2 ហើយខ្ញុំក៏ឃើញទេវតាទាំងប្រាំពីររូបដែលឈរនៅមុខព្រះជាម្ចាស់ បានទទួលត្រែប្រាំពីរ។
3 មានទេវតាមួយរូបទៀតកាន់ពានមាសមួយ បានមកឈរនៅមុខកន្លែងថ្វាយតង្វាយ ហើយបានទទួលគ្រឿងក្រអូបជាច្រើនដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់នៅលើកន្លែងថ្វាយតង្វាយធ្វើអំពីមាសដែលនៅពីមុខបល្ល័ង្ក។
4 ផ្សែងនៃគ្រឿងក្រអូបនោះក៏ហុយចេញពីដៃរបស់ទេវតាឡើងទៅលើជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធនៅចំពោះមុខព្រះជាម្ចាស់។