7 ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។
8 ទេវតាទីពីរក៏ផ្លុំត្រែឡើង នោះហាក់ដូចជាមានភ្នំមួយយ៉ាងធំកំពុងឆេះ ដែលបានបោះទៅក្នុងសមុទ្រ ហើយសមុទ្រមួយភាគបីក៏ត្រលប់ជាឈាម
9 រីឯសត្វដែលមានជីវិតរស់នៅក្នុងសមុទ្របានស្លាប់អស់មួយភាគបី ហើយនាវាទាំងឡាយក៏ត្រូវបានបំផ្លាញអស់មួយភាគបីដែរ។
10 ទេវតាទីបីក៏ផ្លុំត្រែឡើង នោះមានផ្កាយមួយយ៉ាងធំឆេះដូចចន្លុះបានធ្លាក់ពីលើមេឃទៅក្នុងទន្លេទាំងឡាយអស់មួយភាគបី និងទៅក្នុងប្រភពទឹកទាំងឡាយដែរ
11 ផ្កាយនោះឈ្មោះស្លែង ហើយទឹកមួយភាគបីបានត្រលប់ទៅជាល្វីងដូចស្លែង។ មនុស្សជាច្រើនបានស្លាប់ដោយសារទឹកនោះ ពីព្រោះបានត្រលប់ជាល្វីងអស់ហើយ។
12 ទេវតាទីបួនក៏ផ្លុំត្រែឡើង នោះដួងអាទិត្យមួយភាគបី លោកខែមួយភាគបី និងផ្កាយមួយភាគបីត្រូវបានបំផ្លាញ ដូច្នេះធ្វើឲ្យងងឹតមួយភាគបី ហើយនៅពេលថ្ងៃលែងមានពន្លឺមួយភាគបី រីឯនៅពេលយប់ក៏ដូច្នោះដែរ។
13 នោះខ្ញុំបានឃើញមានសត្វឥន្រ្ទីមួយកំពុងហើរលើអាកាស ហើយឮវាស្រែកខ្លាំងៗថា៖ «វេទនាហើយ វេទនាហើយ វេទនាហើយ ដល់ពួកអ្នកដែលរស់នៅលើផែនដីដោយព្រោះសំឡេងត្រែរបស់ទេវតាបីរូបទៀតដែលបម្រុងនឹងផ្លុំ»។