វិវរណៈ 9:14-20 KCB

14 និយាយ​ទៅ​កាន់​ទេវតា​ទីប្រាំមួយ​ដែល​មាន​ត្រែ​នោះ​ថា៖​ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​ដែល​បាន​ចង​ទុក​នៅ​ឯ​ទន្លេ​អើប្រាត​ដ៏​ធំ​នោះ​ទៅ»។​

15 នោះ​ទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់​វេលា​នោះ​ ថ្ងៃ​នោះ​ ខែ​នោះ​ និង​ឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយ​ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​

16 រីឯ​ទ័ព​សេះ​មាន​ចំនួន​ពីរ​រយ​លាន​នាក់។​ ខ្ញុំ​បាន​ឮ​ចំនួន​ទ័ព​ទាំង​នោះ​

17 ហើយ​នៅ​ក្នុង​និមិត្ដ​នោះ​ ខ្ញុំ​បាន​ឃើញ​សេះ​ និង​អ្នក​ជិះ​លើ​ពួកវា​យ៉ាង​ដូច្នេះ​ គឺ​ពួកគេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង​ ពណ៌​ខៀវ​ងងឹត​ និង​ពណ៌​ស្ពាន់ធ័រ​ ហើយ​ក្បាល​សេះ​ទាំង​នោះ​ដូច​ជា​ក្បាល​សត្វ​តោ​ ហើយ​ក៏​មាន​ភ្លើង​ផ្សែង​ និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​របស់​ពួកវា​មក​ដែរ។​

18 មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​បី​នេះ​ គឺ​ដោយ​ភ្លើង​ ផ្សែង​ និង​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​របស់​ពួកវា​មក​

19 ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ គឺ​នៅ​ក្នុង​មាត់​ និង​កន្ទុយ​របស់​ពួកវា​ ព្រោះ​កន្ទុយ​របស់​ពួកវា​ដូច​ជា​សត្វ​ពស់​ ហើយ​មាន​ក្បាល។​ ពួកវា​ធ្វើ​ទុក្ខ​មនុស្ស​ដោយសារ​ក្បាល​នោះ​

20 រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​មិន​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​នេះ​ មិន​បាន​ប្រែចិត្ដ​ចេញ​ពី​កិច្ចការ​ដែល​ដៃ​របស់​ពួកគេ​បាន​ធ្វើ​ឡើយ​ ក៏​មិន​បាន​ឈប់​ថ្វាយបង្គំ​អារក្ស​ និង​រូប​ព្រះ​ដែល​ធ្វើ​ពី​មាស​ ពី​ប្រាក់​ ពី​លង្ហិន​ ពី​ថ្ម​ និង​ពី​ឈើ​ដែល​មើល​មិន​ឃើញ​ ស្ដាប់​មិន​ឮ​ ដើរ​មិន​រួច​នោះ​ឡើយ​