វិវរណៈ 9:9-15 KCB

9 ពួកវា​មាន​អាវ​ក្រោះ​ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក​ ហើយ​ស្នូរ​ស្លាប​របស់​ពួកវា​ ដូច​ជា​ស្នូរ​របស់​រទេះ​សេះ​ចំបាំង​ជា​ច្រើន​ដែល​សម្រុក​ចូល​ទៅ​ក្នុង​ចំបាំង។​

10 ពួកវា​មាន​កន្ទុយ​ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី​ ហើយ​កន្ទុយ​របស់​ពួកវា​មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំខែ។​

11 ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ អាបាដូន​ និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​ អាប៉ូលីយ៉ូន។​

12 សេចក្ដី​វេទនា​ទីមួយ​បាន​កន្លង​ផុត​ទៅ​ មើល៍​នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀត​ដែល​នឹង​មក​តាម​ក្រោយ​ហេតុការណ៍​ទាំង​នេះ។​

13 បន្ទាប់​មក​ ទេវតា​ទីប្រាំមួយ​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​ទាំង​បួន​របស់​កន្លែង​ថ្វាយ​តង្វាយ​ធ្វើ​ពី​មាស​ដែល​នៅ​ពី​មុខ​ព្រះជាម្ចាស់​

14 និយាយ​ទៅ​កាន់​ទេវតា​ទីប្រាំមួយ​ដែល​មាន​ត្រែ​នោះ​ថា៖​ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​ដែល​បាន​ចង​ទុក​នៅ​ឯ​ទន្លេ​អើប្រាត​ដ៏​ធំ​នោះ​ទៅ»។​

15 នោះ​ទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់​វេលា​នោះ​ ថ្ងៃ​នោះ​ ខែ​នោះ​ និង​ឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយ​ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​