ហេព្រើរ 10:1-6 KCB

1 ដ្បិត​គម្ពីរ​វិន័យ​មាន​តែ​ស្រមោល​នៃ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​ មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដី​នោះ​ទេ​ ដូច្នេះ​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​ឲ្យពួកអ្នក​ដែល​ចូល​មក‍​ដោយ​ថ្វាយ​យញ្ញ​បូជា​ដដែលៗ​រៀង​រាល់​ឆ្នាំ​ឥត​ឈប់​ឈរ​នោះ​ បាន​គ្រប់​លក្ខណ៍​ឡើយ​

2 ហើយ​ប្រសិន​បើ​អាច​មែន​ នោះ​ពួកអ្នកបម្រើ​មុខជា​ឈប់​ថ្វាយ​យញ្ញ​បូជា​ទៀត‍ហើយ​ ព្រោះ​កាល​ណា​ពួកគេ​បាន​ស្អាត​ម្ដង​ហើយ​ ពួកគេ​មុខជា​លែង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​បាប​ទៀត​ហើយ​

3 ផ្ទុយ​ទៅវិញ​ ការ​ថ្វាយ​យញ្ញ​បូជា​នោះ​រំលឹក​ពួកគេ​ឲ្យ​នឹក​ឃើញ​ពី​បាប​ជា​រៀង​រាល់​ឆ្នាំ​

4 ព្រោះ​ឈាម​គោ​ឈ្មោល​ និង​ពពែ​ឈ្មោល​មិន​អាច​ដក​យក​បាប​ចេញ​បាន​ទេ។​

5 ហេតុ​នេះ​ហើយ​ នៅ​ពេល​ព្រះគ្រិស្ដ​យាង​មក​ក្នុង​ពិភពលោក​នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​ និង​តង្វាយ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បាន​រៀបចំ​រូបកាយ​មួយ​សម្រាប់​ខ្ញុំ​

6 ព្រះអង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​ដុត​ ឬ​តង្វាយ​លោះបាប​ឡើយ​