ហេព្រើរ 10:13-19 KCB

13 ទាំង​រង់ចាំ​តាំង​ពី​ពេល​នោះ​មក​ រហូត​ដល់​ព្រះជាម្ចាស់​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​ជា​កំណល់​បាទា​របស់​ព្រះអង្គ។​

14 ដ្បិត​ដោយសារ​តង្វាយ​តែ​មួយ​នេះ​ ព្រះអង្គ​ធ្វើ​ឲ្យ​ពួកអ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច។​

15 រីឯ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ប្រាប់​យើង​អំពី​ការ​នេះ​ដែរ​ គឺ​ក្រោយ​ពី​ព្រះអង្គ​មាន​បន្ទូល​ថា៖​

16 «ព្រះអម្ចាស់​មាន​បន្ទូល​ថា​ នេះ​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​នឹង​តាំង​ជាមួយ​ពួកគេ​ នៅ​ក្រោយ​ថ្ងៃ​ទាំង​នោះ​ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ក្នុង​ចិត្ដ​របស់​ពួកគេ​ ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង‍»​

17 ព្រះអង្គ​ក៏មាន​បន្ទូល​ទៀត​ថា៖​ «យើង​មិន​នឹក​ចាំ​ពី​បាប​ និង​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​ទៀត​ឡើយ»។​

18 ទីណា​មាន​ការ​លើកលែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នេះ​ ទី​នោះ​គ្មាន​តង្វាយ​សម្រាប់​បាប​ទៀត​ឡើយ។​

19 ហេតុនេះ​បងប្អូន​អើយ!​ យើង​មាន​សេចក្ដី​ក្លាហាន​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ ដោយសារ​ឈាម​របស់​ព្រះយេស៊ូ​