1 រីឯជំនឿ គឺជាការជឿជាក់លើអ្វីដែលបានសង្ឃឹម និងជាការប្រាកដអំពីអ្វីដែលមើលមិនឃើញ។
2 មនុស្សជំនាន់មុនបានទទួលការសរសើរដោយសារជំនឿនេះឯង។
3 ដោយសារជំនឿ យើងយល់ថា ពិភពលោកនេះកើតមកដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងឡាយដែលមើលឃើញ កើតមកពីអ្វីៗដែលមើលមិនឃើញ។
4 ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ដែលប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន ហើយដោយសារជំនឿ គាត់បានទទួលការសរសើរថាជាមនុស្សសុចរិត ដ្បិតព្រះជាម្ចាស់បានសរសើរតង្វាយរបស់គាត់ ហើយដោយសារជំនឿ ទោះបីគាត់ស្លាប់ហើយក៏ដោយ ក៏គាត់នៅតែនិយាយ។
5 ដោយសារជំនឿ លោកហេណុកត្រូវបានលើកឡើងទៅស្ថានសួគ៌ មិនឲ្យជួបសេចក្ដីស្លាប់ឡើយ គាត់បានបាត់ខ្លួន ពីព្រោះព្រះជាម្ចាស់លើកគាត់ឡើង ប៉ុន្ដែមុនពេលព្រះជាម្ចាស់លើកគាត់ឡើង គាត់បានទទួលការសរសើរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងគាត់ណាស់
6 ប៉ុន្ដែបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចូលមកជិតព្រះជាម្ចាស់ អ្នកនោះត្រូវតែជឿថាពិតជាមានព្រះជាម្ចាស់ ហើយព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។