ហេព្រើរ 11:19-25 KCB

19 គាត់​គិត​ថា​ ព្រះជាម្ចាស់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​ឡើង​វិញ​បាន​ ហើយ​គាត់​ក៏​បាន​ទទួល​អ៊ីសាក​មក​វិញមែន​ ទុក​ជា​រឿង​ប្រៀប​ប្រដូច​មួយ។​

20 ដោយសារ​ជំនឿ​ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​ និង​លោក​អេសាវ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។​

21 ដោយសារ​ជំនឿ​ នៅ​ពេល​លោក​យ៉ាកុប​រៀបនឹង​ស្លាប់​ គាត់​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប​ ហើយ​បាន​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​ច្រត់​លើ​ចុង​ឈើ​ច្រត់។​

22 ដោយសារ​ជំនឿ​ នៅ​ពេល​លោក​យ៉ូសែប​រៀប​នឹង​ស្លាប់​ គាត់​បាន​និយាយ​អំពី​ការ​ចាកចេញ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​បានបង្គាប់​គេ​អំពី​ឆ្អឹង​របស់​គាត់។​

23 ដោយសារ​ជំនឿ​ នៅពេល​លោក​ម៉ូសេ​កើត​មក​ ឪពុក​ម្ដាយ​របស់​គាត់​បាន​លាក់​គាត់​ទុក​បី​ខែ​ ព្រោះ​ឃើញ​ទារក​នោះ​ស្អាត​ ហើយ​ពួកគេ​មិន​ខ្លាច​រាជក្រឹត្យ​របស់​ស្ដេច​ឡើយ។​

24 ដោយសារ​ជំនឿ​ នៅ​ពេល​លោក​ម៉ូសេ​ពេញវ័យ​ គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​ថា​ ជា​កូនរបស់​បុត្រី​ស្ដេច​ស្រុក​អេស៊ីព្ទ​ទេ​

25 គាត់​ជ្រើសរើស​យក​ការ​រងទុក្ខ​លំបាក​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​ជា​ជាង​ការ​សប្បាយ​តែ​មួយ​ភ្លែតក្នុង​បាប។