23 ដោយសារជំនឿ នៅពេលលោកម៉ូសេកើតមក ឪពុកម្ដាយរបស់គាត់បានលាក់គាត់ទុកបីខែ ព្រោះឃើញទារកនោះស្អាត ហើយពួកគេមិនខ្លាចរាជក្រឹត្យរបស់ស្ដេចឡើយ។
24 ដោយសារជំនឿ នៅពេលលោកម៉ូសេពេញវ័យ គាត់មិនព្រមឲ្យគេហៅថា ជាកូនរបស់បុត្រីស្ដេចស្រុកអេស៊ីព្ទទេ
25 គាត់ជ្រើសរើសយកការរងទុក្ខលំបាកជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ជាជាងការសប្បាយតែមួយភ្លែតក្នុងបាប។
26 គាត់បានរាប់សេចក្ដីត្មះតិះដៀលដោយព្រោះព្រះគ្រិស្ដថាជាទ្រព្យសម្បត្ដិដ៏ប្រសើរជាងទ្រព្យសម្បត្តិទាំងឡាយនៅស្រុកអេស៊ីព្ទ ដ្បិតគាត់បានសម្លឹងទៅឯរង្វាន់។
27 ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីព្ទដោយមិនខ្លាចស្ដេចខឹងឡើយ ដ្បិតគាត់បានកាន់ចិត្តមាំមួនប្រៀបដូចជាបានឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ។
28 ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងបានប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញកូនច្បងមកប៉ះពាល់ពួកគេឡើយ។
29 ដោយសារជំនឿ ពួកគេបានដើរឆ្លងសមុទ្រក្រហមប្រៀបដូចជាដើរលើដីគោក ប៉ុន្ដែពេលពួកអេស៊ីព្ទសាកល្បង បែរជាត្រូវទឹកសមុទ្រលេបត្របាក់។