ហេព្រើរ 11:28-34 KCB

28 ដោយសារ​ជំនឿ​ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង​ និង​បាន​ប្រោះ​ឈាម​ ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​កូនច្បង​មក​ប៉ះ​ពាល់​ពួកគេ​ឡើយ។​

29 ដោយសារ​ជំនឿ​ ពួកគេ​បាន​ដើរ​ឆ្លង​សមុទ្រ​ក្រហម​ប្រៀប​ដូច​ជា​ដើរ​លើ​ដី​គោក​ ប៉ុន្ដែ​ពេល​ពួក​អេស៊ីព្ទ​សាកល្បង​ បែរ​ជា​ត្រូវ​ទឹក​សមុទ្រ​លេប​ត្របាក់។​

30 ដោយសារ​ជំនឿ​ កំផែង​ក្រុង​យេរីខូរ​បាន​ដួល​រលំ​បន្ទាប់​ពី​ពួក​អ៊ីស្រាអែល​បាន​ដើរ​ព័ទ្ធ​ជុំ​វិញ​ប្រាំពីរ​ថ្ងៃ​។

31 ​ដោយសារ​ជំនឿ​ នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​មិន​បាន​វិនាស​ជាមួយ​ពួកអ្នក​ដែល​មិន​ស្ដាប់បង្គាប់​ទេ​ ព្រោះ​នាង​បាន​ទទួល​ពួកអ្នក​ស៊ើបការណ៍​ដោយ​មេត្រី​ភាព។

32 ​តើ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត?​ ដ្បិត​ខ្ញុំ​គ្មាន​ពេល​រៀបរាប់​អំពី​លោក​គេឌាន​ លោក​បារ៉ាក​ លោក​សាំសុ​ន លោក​យែបថា​ ស្ដេច​ដាវីឌ​ លោក​សាំយ៉ូអែល​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​នោះ​ទេ​

33 ដ្បិត​ដោយសារ​ជំនឿ​ អ្នក​ទាំងនោះ​បាន​យក​ឈ្នះ​លើ​នគរ​ទាំងឡាយ​ ពួកគេ​បាន​ប្រព្រឹត្ដ​អំពើ​សុចរិត​ បាន​ទទួល​តាម​សេចក្ដី​សន្យា​ បានបិទ​មាត់​តោ​

34 បាន​ពន្លត់​អំណាច​ភ្លើង​ បាន​គេច​ផុត​ពី​មុខ​ដាវ​ បាន​មាន​កម្លាំង​ឡើង​វិញ​ក្នុង​កាល​ដែល​ទន់​ខ្សោយ​ ហើយ​បាន​ត្រលប់​ជា​អ្នក​ពូកែ​ច្បាំង​ ទាំង​ធ្វើ​ឲ្យ​កងទ័ព​របស់​ជនជាតិ​ដទៃ​បាក់ទ័ព​ទៀត​ផង។​