29 ដោយសារជំនឿ ពួកគេបានដើរឆ្លងសមុទ្រក្រហមប្រៀបដូចជាដើរលើដីគោក ប៉ុន្ដែពេលពួកអេស៊ីព្ទសាកល្បង បែរជាត្រូវទឹកសមុទ្រលេបត្របាក់។
30 ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំបន្ទាប់ពីពួកអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញប្រាំពីរថ្ងៃ។
31 ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាមិនបានវិនាសជាមួយពួកអ្នកដែលមិនស្ដាប់បង្គាប់ទេ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32 តើឲ្យខ្ញុំនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់អំពីលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ស្ដេចដាវីឌ លោកសាំយ៉ូអែល និងពួកអ្នកនាំព្រះបន្ទូលទាំងឡាយនោះទេ
33 ដ្បិតដោយសារជំនឿ អ្នកទាំងនោះបានយកឈ្នះលើនគរទាំងឡាយ ពួកគេបានប្រព្រឹត្ដអំពើសុចរិត បានទទួលតាមសេចក្ដីសន្យា បានបិទមាត់តោ
34 បានពន្លត់អំណាចភ្លើង បានគេចផុតពីមុខដាវ បានមានកម្លាំងឡើងវិញក្នុងកាលដែលទន់ខ្សោយ ហើយបានត្រលប់ជាអ្នកពូកែច្បាំង ទាំងធ្វើឲ្យកងទ័ពរបស់ជនជាតិដទៃបាក់ទ័ពទៀតផង។
35 រីឯពួកស្រីៗវិញ បានទទួលយកមនុស្សស្លាប់របស់ខ្លួនដែលបានរស់ឡើងវិញ ហើយអ្នកខ្លះទៀតបានរងទារុណកម្ម ដោយមិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង