35 រីឯពួកស្រីៗវិញ បានទទួលយកមនុស្សស្លាប់របស់ខ្លួនដែលបានរស់ឡើងវិញ ហើយអ្នកខ្លះទៀតបានរងទារុណកម្ម ដោយមិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង
36 ហើយអ្នកខ្លះទៀតធ្លាប់ត្រូវគេចំអក ត្រូវគេវាយនឹងរំពាត់ ថែមទាំងត្រូវជាប់គុកជាប់ច្រវាក់
37 ត្រូវគេគប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាកំណាត់ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើរពនេចរដោយស្លៀកពាក់ស្បែកចៀម និងស្បែកពពែ មានសេចក្ដីខ្វះខាត ត្រូវរងទុក្ខវេទនា ព្រមទាំងត្រូវគេធ្វើបាប
38 ហើយពិភពលោកនេះមិនស័ក្តិសមនឹងពួកគេទេ។ ពួកគេរសាត់អណ្ដែតតាមទីរហោឋាន តាមភ្នំ តាមរអាង និងតាមរូងដី។
39 អ្នកទាំងអស់នោះទទួលបានការសរសើរដោយសារជំនឿមែន ប៉ុន្តែពួកគេមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាឡើយ
40 ដ្បិតព្រះជាម្ចាស់បានផ្គត់ផ្គង់អ្វីប្រសើរជាងនោះដល់យើង ដើម្បីកុំឲ្យអ្នកទាំងនោះគ្រប់លក្ខណ៍ដោយគ្មានយើង។