ហេព្រើរ 11:36-40 KCB

36 ហើយ​អ្នក​ខ្លះ​ទៀត​ធ្លាប់​ត្រូវ​គេ​ចំអក​ ត្រូវ​គេ​វាយ​នឹង​រំពាត់​ ថែម​ទាំង​ត្រូវ​ជាប់​គុក​ជាប់​ច្រវាក់​

37 ត្រូវ​គេ​គប់​នឹង​ដុំថ្ម​ ត្រូវ​គេ​អារ​ផ្ដាច់​ជា​កំណាត់​ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ​ ត្រូវ​ដើរ​ពនេចរ​ដោយ​ស្លៀកពាក់​ស្បែក​ចៀម​ និង​ស្បែក​ពពែ​ មាន​សេចក្ដី​ខ្វះខាត​ ត្រូវ​រងទុក្ខ​វេទនា​ ព្រមទាំង​ត្រូវគេ​ធ្វើបាប​

38 ហើយ​ពិភពលោក​នេះ​មិន​ស័ក្តិសម​នឹង​ពួកគេ​ទេ។​ ពួកគេ​រសាត់​អណ្ដែត​តាម​ទី​រហោឋាន​ តាម​ភ្នំ​ តាម​រអាង​ និង​តាម​រូងដី។​

39 អ្នក​ទាំង​អស់​នោះ​ទទួល​បាន​ការ​សរសើរ​ដោយសារ​ជំនឿ​មែន​ ប៉ុន្តែ​ពួកគេ​មិន​បាន​ទទួល​អ្វីៗ​តាម​សេចក្ដី​សន្យា​ឡើយ​

40 ដ្បិត​ព្រះជាម្ចាស់​បាន​ផ្គត់ផ្គង់​អ្វី​ប្រសើរ​ជាង​នោះ​ដល់​យើង​ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់​លក្ខណ៍​ដោយ​គ្មាន​យើង។​