ហេព្រើរ 12:17-23 KCB

17 ដ្បិត​អ្នក​រាល់គ្នា​ដឹង​ថា​ ក្រោយ​មក​ នៅ​ពេល​គាត់​ចង់​បាន​ពរ​ទុក​ជា​មរតក​ នោះ​គាត់​ក៏​ត្រូវ​បាន​បដិសេធ​វិញ​ ទោះបី​គាត់​ខំ​ស្វែង​រក​ទាំង​ស្រក់​ទឹកភ្នែក​ក៏​ដោយ​ ក៏​រក​ឱកាស​ប្រែចិត្ត​មិន​បាន​ឡើយ។​

18 អ្នក​រាល់គ្នា​មិន​បាន​ចូល​មក‍​ឯ​ភ្នំ​ដែល​អាច​ប៉ះ​បាន​ មាន​ភ្លើង​ឆេះ​ ​មាន​ពពក​ខ្មួលខ្មាញ់​ មាន​ផ្សែង​ងងឹត​ មាន​ខ្យល់ព្យុះ​

19 មាន​ស្នូរ​ត្រែ​ និង​សំឡេង​ព្រះបន្ទូល​ ដែល​ពួកអ្នក​ឮ​បាន​អង្វរ​សុំ​កុំ​ឲ្យព្រះអង្គ​មាន​បន្ទូល​មក​ពួកគេ​ទៀត

20 ​ដ្បិត​ពួកគេ​មិន​អាច​ស៊ូទ្រាំ​នឹង​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ សូម្បី​តែ​សត្វ​ដែល​ប៉ះ​ពាល់​ភ្នំ​ ក៏​ត្រូវ​គប់​នឹង​ដុំថ្ម​ដែរ‍។​

21 ទិដ្ឋភាព​នោះ​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់​ បាន​ជា​លោក​ម៉ូសេ​និយាយ​ថា​ ខ្ញុំ​ញ័រ​រន្ធត់​ណាស់។​

22 តែ​អ្នក​រាល់គ្នា​បាន​ចូល​មក​ឯ​ភ្នំ​ស៊ីយ៉ូន​ ជា​ទីក្រុង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ជា​ក្រុង​យេរូសាឡិម​នៅ​ស្ថានសួគ៌​ ហើយ​មាន​ទេវតា​ជា​ច្រើន​អនេក​

23 មាន​ក្រុមជំនុំ​របស់​ពួក​កូន​ច្បង​ដែលមាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថានសួគ៌​ជួបជុំ​គ្នា​ មាន​ព្រះជាម្ចាស់​ដែល​ជា​ចៅក្រម​របស់​មនុស្ស​ទាំងអស់​ មាន​វិញ្ញាណ​របស់​ពួកអ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍​ហើយ