ហេព្រើរ 12:8-14 KCB

8 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ​ដែល​កូន​គ្រប់ៗ‍​គ្នា​ត្រូវ​ទទួល​ទេ​នោះ​ អ្នក​រាល់គ្នា​ជា​កូន​ក្លែងក្លាយ​ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ទេ។​

9 ម្យ៉ាង​ទៀត​ យើង​មាន​ឪពុក​ខាង​សាច់ឈាម​ដែល​ជា​អ្នក​វាយ​ប្រដៅ​យើង​ ហើយ​យើង​នៅតែ​គោរព​គាត់​ទៀត​ផង​ ដូច្នេះ​ តើ​យើង​មិន​គួរ​ចុះចូល​នឹង​ឪពុក​ខាង​វិញ្ញាណ​ឲ្យ​កាន់​តែ​ខ្លាំង​ទៀត​ទេ‍​ឬ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត‍?​

10 ដ្បិត​ឪពុក​ខាង​សាច់ឈាម​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ តាម​ដែល​គាត់​យល់​ឃើញ​ថា​ល្អ​ រីឯ​ឪពុក​ខាង​វិញ្ញាណ​វិញ​ ព្រះអង្គ​វាយ​ប្រដៅ​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ គឺ​ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​បរិសុទ្ធ​របស់​ព្រះអង្គ។​

11 ពេល​មាន​ការ​វាយ​ប្រដៅ​ ពេលនោះ​ មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់​ មិន​សប្បាយ​ទេ​ ប៉ុន្ដែ​ក្រោយ​មក​ទើប​បង្កើតផល​ជា​សេចក្ដី​សុខសាន្ត ​និង​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ដែល​បាន​ទទួល​ការ​ហ្វឹកហ្វឺន​តាម​របៀប​នោះ។​

12 ដូច្នេះ​ ចូរ​ឲ្យ​ដៃ​ដែល​រួយ​ និង​ជង្គង់​ដែល​ខ្សោយ​នោះ​មាន​កម្លាំង​ឡើង​

13 ហើយ​ចូរ​តម្រង់​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​របស់​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ពិការ​ជើង​ត្រូវ​បែរ​ចេញ​ឡើយ​ ប៉ុន្តែ​ឲ្យ​បាន​ជា​វិញ។​

14 ចូរ​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ និង​សេចក្ដី​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធ​ទេ​ នោះ​គ្មាន​អ្នកណា​នឹង​ឃើញ​ព្រះអម្ចាស់​ឡើយ។​